អត់ខ្វល់កូវីដ ! សំខាន់ផឹក ! មនុស្សមួយក្រុមជួបជុំគ្នាផឹកស៊ី និង បង្កជាសំឡេងរំខា.នដល់បងប្អូនប្រជាពលរដ្ឋ រស់នៅខាងក្រោយសាលាទួលគោក

នៅយប់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ តាមរយៈផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានករណីជួបជុំផឹកស៊ី និង បង្កជាសំឡេងរំខានដល់បងប្អូនប្រជាពលរដ្ឋ ដែលមានទីតាំងស្ថិតនៅខាងក្រោយសាលាទួលគោក ផ្លូវ ៣១៣ សង្កាត់បឹងកក់ ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

នេះបើយោងទៅតាមប្រភពសារខមមិនពីប្រជាពលរដ្ឋបានបញ្ជាក់ថា ទីតាំងខាងលើមានការជួបជុំផឹកស៊ី ច្រៀងខារ៉ាអូខេ តម្លង់ និង បានបង្កសំឡេងរំខានដល់អ្នកជិតខាង ដែលផ្ទុយពីការណែនាំរបស់ក្រសួង សុខាភិបាល ។

បន្ទាប់ពីទទួលបានសារខំមិនពីប្រជាពលរដ្ឋភ្លាម ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះដល់ទីតាំងដើម្បីធ្វើការណែនាំ និង បញ្ឈប់សកម្មភាពរំខានទាំងនេះ ម្យ៉ាងវិញទៀតការជួបជុំមនុស្សច្រើន គឺផ្ទុយពីការណែនាំរបស់ក្រសួងសុខាភិបាល ៕ ប្រភព ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ព័ត៌មានជាតិ

Leave a Reply

Your email address will not be published. Required fields are marked *