ដឹងផង ! ប្រ.យ័ត្នអស់ ១លានរៀល ! ម្ចាស់យានយន្តប្រភេទនេះ ត្រូវពាក់ម៉ាស់ ដាច់ខាត

ភ្នំពេញ ៖ ចាប់តាំងពីការផ្សាយដំណឹងនេះតទៅ គ្រប់អ្នកបើកបរយានគ្រប់ប្រភេទដែលជាមធ្យោបាយធ្វើដំណើររួម ឬមធ្យោបាយដឹកជញ្ជូនសម្រាប់បម្រើឱ្យសាធារណជនមានកាតព្វកិច្ចពាក់ម៉ាស់នៅរាល់ពេលបំពេញការងាររបស់ខ្លួន។

បើយោងទៅតាមសេចក្ដីចេញប្រកាសរបស់ក្រសួងសុខាភិបាលកាលពីពេលថ្មីៗនេះស្តីពីកាតព្វកិច្ច ពាក់ម៉ាសនិងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍។

ក្រៅពីនេះបុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាសរួមមាន៖
-បុគ្គលដែលមានវិជ្ជមានកូវីដ-១៩ ក្នុងពេលជួបផ្ទាល់ជាមួយមន្ត្រីសុខាភិបាល ឬមន្ត្រីមានសមត្ថកិច្ចផ្សេងទៀត
-បុគ្គលដែលមានកាតព្វកិច្ចធ្វើចត្តាឡីស័ក លើកលែងតែបុគ្គលនោះធ្វើចត្តាឡីស័ក នៅក្នុងបន្ទប់ដាច់ដោយឡែកតែឯង និងមិនជួបផ្ទាល់ជាមួយអ្នកដទៃ
-អ្នកដំណើរតាមមធ្យោបាយធ្វើដំណើររួម ឬមធ្យោបាយដឹកជញ្ជូនសម្រាប់បម្រើឱ្យសាធារណជន
-អ្នកផ្តល់សេវាផ្ទាល់ដល់អតិថិជន រួមមាន បុគ្គលិកជួរមុខនៅតាមសហគ្រាស ឬគ្រឹះស្ថាន ឬទីតាំងអាជីវកម្មនានា, មន្ត្រីនិងបុគ្គលិកសុខាភិបាល, អ្នកផ្តល់សេវាព្យាបាលដោយចលនា, បុគ្គលដែលបម្រើការនៅក្នុងភោជនីយដ្ឋានឬអាហារដ្ឋាន, បុគ្គលិកផ្ទះសំណាក់ឬសណ្ឋាគារ, បុគ្គលិកដែលផ្តល់សេវាម៉ាស្សា-កោសជប់ និងបុគ្គលផ្សេងទៀតដែលផ្តល់សេវាផ្ទាល់ជាមួយអតិថិជន
-បុគ្គលផ្សេងទៀតដែលកំពុងស្ថិតនៅតាមទីសាធារណៈដែលមានមនុស្សច្រើន ឬទីកន្លែងដែល មានការជួបជុំមនុស្សចាប់ពី ២ (ពីរ) នាក់ឡើងទៅ។

ចំពោះបុគ្គលទាំងឡាយណាដែលមិនអនុវត្តកាតព្វកិច្ចនៃការពាក់ម៉ាស ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ២០០,០០០រៀល ទៅ ១,០០០,០០០រៀល៕

ព័ត៌មានជាតិ

Leave a Reply

Your email address will not be published. Required fields are marked *