ក្រសួងសុខាភិបាល បានអំពាវនាវដល់អ្នកដែលធ្លាប់បានចូលហាងសម្លៀកបំពាក់ «លឹមហុង» នៅខាងលិចភោជនីយដ្ឋានថ្មដា ស្ថិតតាមផ្លូវកម្ពុជាក្រោមពីថ្ងៃទី១៣ ដល់ថ្ងៃទី២២ ខែមីនា សូមទៅយកសំណាកពិនិត្យសុខភាពរកជំងឺកូវីដ១៩ និងដាក់ខ្លួននៅដាច់ដោយឡែក

(ភ្នំពេញ)៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានអំពាវនាវដល់អ្នកដែលធ្លាប់បានចូលហាងសម្លៀកបំពាក់ «លឹមហុង» នៅខាងលិចភោជនីយដ្ឋានថ្មដា ស្ថិតតាមផ្លូវកម្ពុជាក្រោមពីថ្ងៃទី១៣ ដល់ថ្ងៃទី២២ ខែមីនា សូមទៅយកសំណាកពិនិត្យសុខភាពរកជំងឺកូវីដ១៩ និងដាក់ខ្លួននៅដាច់ដោយឡែក។

ការអំពាវនាវបែបនេះ បន្ទាប់ពីហាងសម្លៀកបំពាក់នេះមានជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩។ ក្នុងសេចក្តីជូនដំណឹង បានគូសបញ្ជាក់ថា អ្នកដែលត្រូវទៅយកសំណាក ពិនិត្យសុខភាពនេះ គឺសម្រាប់អ្នកចេញរោគសញ្ញាដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ។

អ្នកមានអការៈទាំងនេះ អាចទៅយកសំណាកនៅវិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក មណ្ឌលសុខភាពចាក់អង្រែ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬនៅមន្ទីរពេទ្យបង្អែកខេត្តដោយឥតគិតថ្លៃ។

ក្នុងសេចក្តីជូនដំណឹងដដែលនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក៏បានអំពាវនាវដល់អ្នកបានចូលក្នុងហាងសម្លៀកបំពាក់ ហើយមិនទាន់ចេញរោគសញ្ញា សូមធ្វើចត្តាឡីស័កនៅផ្ទះ និងតាមដានសុខភាពរយៈពេល១៤ថ្ងៃ៕

ព័ត៌មានជាតិ

Leave a Reply

Your email address will not be published. Required fields are marked *