បុរសជនជាតិបរទេសម្នាក់ ជាប់ពាក់ព័ន្ធផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ បានរឹងទទឹង មិនព្រមឲ្យក្រុមគ្រូពេទ្យយកសំណាក តាំងពីព្រឹករហូតដល់ល្ងាច

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បុរសជនជាតិបរទេសម្នាក់ ស្នាក់នៅក្នុងខុនដូរមួយកន្លែង ស្ថិតនៅ ផ្លូវលេខ១០BT ភូមិសន្សំកុសល5 សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ មានការជាប់ពាក់ព័ន្ធផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ បានរឹងទទឹង មិនព្រមឲ្យក្រុមគ្រូពេទ្យយកសំណាក តាំងពីព្រឹករហូតដល់ល្ងាច បើទោះបីជាក្រុមគ្រូពេទ្យ បានព្យាយាមបញ្ចុះបញ្ចូល ពន្យល់ហេតុផលយ៉ាងណាក៏ដោយ។

ដោយមានការស្នើសុំពីក្រុមគ្រូពេទ្យ និងមានការបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ កម្លាំងគ-អន្តរាគមន៍របស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលត្រៀមប្រចាំការ នៅសាលារាជធានីភ្នំពេញ បានចេញសហការ ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ និង ក្រុមគ្រូពេទ្យក្រសួងសុខាភិបាល ចុះទៅដល់ទីតាំងខុនដូផ្ទាល់ និងបានបង្ខំឲ្យបុរសជនជាតិបរទេសម្នាក់នោះ យល់ព្រមឡើងរថយន្តជាមួយក្រុមគ្រូពេទ្យ ទៅកាន់មណ្ឌលសុខភាពចាក់អង្រែក្រោម ដើម្បីយកសំណាកតែម្តង៕

ព័ត៌មានជាតិ

Leave a Reply

Your email address will not be published. Required fields are marked *