សូមមេត្តាប្រញាប់ ទៅធ្វើតេស្តបន្ទាន់! ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅ ផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល​ (Chip Mong Noro Mall) ស្ថិតនៅផ្លូវនរោត្តម

នៅល្ងាចថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១ នេះ អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ-១៩ បានចេញសេចក្តីជូនដំណឹងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅ ផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល​ (Chip Mong Noro Mall) ស្ថិតនៅផ្លូវនរោត្តម នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២១​ ប្រសិនបើមានអាការមិនស្រួលខ្លួន ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ។

ក្នុងនោះផងដែរ ទីតាំងដែលត្រូវធ្វើតេស្តមានដូចជា ៖

១. ​វិទ្យាល័យ​បាក់ទូក​

២. វិទ្យាល័យ​បឹង​ត្របែក​

៣. មណ្ឌលសុខភាពចាក់អង្រែក្រោម​

៤. មន្ទីរ​ពេទ្យខ្មែរ-សូវៀត​

៥. មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​ ៕

ប្រភព ៖ អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ-១៩

ព័ត៌មានជាតិ

Leave a Reply

Your email address will not be published. Required fields are marked *