បុគ្គលម្នាក់ បានទាញដា វគំ រា មកា ប់ស ម្លា ប់អាជ្ញាធរមូលដ្ឋាន ពេលចុះរៀបចំសណ្ដាប់ធ្នាប់ ក្រុងព្រះសីហនុ (មានវីដេអូ)

(ព្រះសីហនុ)៖ បុគ្គលម្នាក់ដែលជាជាងជួសជុលម៉ូតូ ក្បែរចិញ្ចើមផ្លូវក្នុងក្រុងព្រះសីហនុ បានទាញដាវគំរាមកាប់សម្លាប់អាជ្ញាធរ ពេលចុះរៀបចំសណ្ដាប់ធ្នាប់ ដើម្បីរក្សាសោភណ្ឌភាព និងសណ្ដាប់ធ្នាប់ទូទៅក្នុងមូលដ្ឋានក្រុងព្រះសីហនុ។ ចំពោះទង្វើ និងសកម្មភាពប្រមាថមកលើមន្ដ្រីរាជការ ពេលកំពុងបំពេញភារកិច្ចនេះ បានកើតឡើងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១កន្លងទៅ។

ប៉ុន្ដែជនសង្ស័យត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួនភ្លាមៗផងដែរ ដើម្បីចាត់ការតាមផ្លូវច្បាប់។ នេះបើតាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា នៅពេលអាជ្ញាធរ និងសមត្ថកិច្ចចុះរៀបចំសណ្ដាប់ធ្នាប់ ស្រាប់តែបុគ្គលរូបនេះមិនព្រមសហការនោះទេ ពោលបែរជាបញ្ចេញកាយវិការ និងប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ ជេរប្រមាថ ព្រមទាំងទាញដាវសាម៉ូរ៉ៃគំរាមសមត្ថកិច្ចទៀតនោះ លោកបានបញ្ជាកម្លាំងជំនាញចាប់ខ្លួនបុគ្គលនេះតែម្ដង។

បុគ្គលដែលសមត្ថកិច្ចចាប់ខ្លួននេះ ឈ្មោះ ខៀវ ប៊ុនធឿន ស្នាក់នៅតូបមួយកន្លែង ក្បែរចិញ្ចើមផ្លូវ ហើយប្រកបអាជីវកម្មជួសជុលម៉ូតូ ព្រមទាំងលក់ភេសជ្ជមួយចំនួនផងដែរ។ បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញបានរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់៕

ព័ត៌មានជាតិ

Leave a Reply

Your email address will not be published. Required fields are marked *