កំពង់ចាម ៖ អ្នកពាក់ព័ន្ធផ្ទាល់ ជាមួយគ្រូពេទ្យ ២នាក់ វិជ្ជមានកូវីដ១៩ នៅភ្នំពេញ ត្រូវបានរដ្ឋបាលខេត្ត យកទៅធ្វើចត្តាឡីស័កហើយ

ខេត្តកំពង់ចាម៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលស្រុកបាធាយ បានជម្រាបឱ្យដឹងថា​មានករណីរកឃើញវីជ្ជមានកូវីដ១៩ លើលោកគ្រូ អ្នកគ្រូ ៖
១. ឈ្មោះ ថាន់ រតនា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ជាគ្រូពេទ្យបម្រើការងារនៅបន្ទប់ពិគ្រោះជំងឺ សាន ភីរូ រាជធានីភ្នំពេញ
២. ឈ្មោះ សេង ស្រស់ ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ជាគ្រូពេទ្យបម្រើការងារនៅបន្ទប់ពិគ្រោះជំងឺសាន ភីរូ រាជធានីភ្នំពេញដូចគ្នា
ក្នុងនោះដែរ អ្នកពាក់ព័ន្ធផ្ទាល់ជាមួយគ្រូពេទ្យទាំងពីរ មានចំនួន២ នាក់ ភេទស្រីទាំងពីរ មកទល់ពេលនេះ អ្នកពាក់ព័ន្ធផ្ទាល់ទាំងពីរ ត្រូវបានមន្រ្តីសុខាភិបាលរដ្ឋបាលស្រុកបាធាយ នាំយកទៅធ្វើចត្តាឡីស័ករបស់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីតាមដាន និង យកសំណាកទៅពិនិត្យ៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្តីប្រកាសដែលមានខ្លឹមសារលម្អិតដូចខាងក្រោម៖

ព័ត៌មានជាតិ

Leave a Reply

Your email address will not be published. Required fields are marked *