
ភ្នំពេញ ៖ ប្រិយមិត្តភាគច្រើនប្រាកដជាបានដឹងរួចមកហើយជុំវិញព័ត៌មានដែលអ្នកនាង សួស វីសា តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសធ្វើតេស្ត ដល់ទៅបីលើកទើបចេញលទ្ធផលវិជ្ជមានជាមានជាមួយនឹងវីរុសកូវីដ-១៩ ខណៈដែលនាងយំបណ្តើរ ថ្លែងសារតាមរយៈវីដេអូបង្ហាញក្ដីព្រួយបារម្ភជាខ្លាំងចំពោះកូនស្រីតូចរបស់ខ្លួនដែលទើបតែមានអាយុប៉ុន្មានខែតែប៉ុណ្ណោះ។
យ៉ាងណាមិញ បើយោងទៅតាមគណនីហ្វេសប៊ុករបស់លោក ថមមី ដែលជាស្វាមីរបស់អ្នកនាង សួស វីសា បានចេញមុខមកបង្ហាញពីលទ្ធផលតេស្តសំណាករកជំងឺកូវីដ១៩របស់កូនស្រី ឃើញថានាងតូចអវិជ្ជមានជាមួយនឹងរោគឆ្លងនេះ ហើយនាងតូចពុំមានឆ្លងជំងឺកូវីដ១៩នោះទេ។ ហើយអ្វីដែលសំខាន់នោះពេលនេះក្រុមគ្រួសារលោកក៏ពុំមានអ្នកឆ្លងបន្ថែមទៀតដែរ ដោយពួកលោកកំពុងតែបន្តធ្វើចត្តាឡីសរយៈ១៤តាមគោលការណ៍របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលបានដាក់ជូន ហើយពេលនេះផងដែរសុខភាពរបស់ភរិយាលោកក៏មិនទាន់មានបញ្ហាអ្វីធ្ងន់ធ្ងរនោះដែរ៕