នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់៩៦នាក់ ឯណោះ ខណៈអ្នកជាសះស្បើយមានចំនួនត្រឹមតែ…

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់៩៦នាក់ ក្នុងនោះសុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន១៨នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ ទាំង៩៦នាក់នេះ ក្នុងនោះមានជនជាតិខ្មែរ៥៥នាក់, ជនជាតិចិន៣៣នាក់ ជនជាតិវៀតណាម៧នាក់ និងជនជាតិថៃម្នាក់ ដែលរកឃើញនៅរាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តកណ្តាល និងខេត្តត្បូងឃ្មុំ។

ចំណែកអ្នកជាសះស្បើយទាំង១៨នាក់វិញ ជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» រួមមានជនជាតិចិន៧នាក់, ជនជាតិខ្មែរ ៨នាក់ និងជនជាតិវៀតណាម ៣នាក់ ដោយទទួលបានលទ្ធផលអវិជ្ជមាន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សូមជម្រាបថា គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៩៦៨នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១០៧៤នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៨៨៤នាក់, ស្លាប់ចំនួន៨នាក់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕

ព័ត៌មានជាតិ

Leave a Reply

Your email address will not be published. Required fields are marked *