ស្លា.ប់ម្នាក់ទៀតហើយ ! ម្តាយតារាកំប្លែង ស្រីពីន ក្រុមកំប្លែងនាយក្រឹម បានទទួលមរណៈហើយ នៅព្រឹកនេះ ក្រុមគ្រូបានបញ្ជាក់ថា

រាជធានីភ្នំពេញ ៖ មុននេះបន្តិច ក្រសួងសុខាភិបាល ប្រកាសថា ស្រ្តីជាតិខ្មែរអាយុ៦២ឆ្នាំ( ម្តាយរបស់ស្រីពីន តារាកំប្លែងក្រុមនាយក្រឹម ) បានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។

បើតាមការបញ្ជាក់ឲ្យដឹងរបស់តារាកំប្លែងរួមក្រុមគឺ អ្នកនាងស្រីលាភ ភរិយា នាយក្រឹម ដែលបានប្រាប់ផេកសិល្បករថា អ៊ឹម ជីវ៉ា អើយ ម្តាយស្រីពីន ស្លាប់ហើយ គឺស្លាប់នៅព្រឹកនេះឯង នៅមន្ទីរពេទ្យរុស្សី សូមបងប្អូនជួយគាត់ផងគាត់ក្រណាស់ ហើយណាមួយទៀត ស្រីពីន ក៏មិនអាចចេញមកបានដែរ ដោយសារស្រីពិនជាប់ធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យរុស្សី ! ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១ តារាកំប្លែង ស្រី ពីន ដែលស្តិតនៅក្នុង ក្រុមកំប្លែងរបស់នាយក្រឹម បានប្រកាសទាំងព្រឹក ពីស្ថានភាពម្តាយរបស់ខ្លួនលើបណ្តាញសង្គមហ្វេសប៊ុក បាន ស្រីពីន បានប្រាប់ថា ម្តាយរបស់នាង មានជំងឺកូវីដ ១៩។ នេះពិតជាដំណឹងមួយដ៏គួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង និងព្រួយបារម្ភជាខ្លាំង។ អ្វីដែលគួរឲ្យព្រួយបារម្ភកាន់តែខ្លាំងនោះ ស្រី ពីន បានប្រាប់ថា “ម៉ាក់ខ្ញុំ មានកូវិត បង ប្អូនណាដែលបានប៉ះ ពាល់ ម៉ាក់ខ្ញុំ សូមទៅយកសំណាក”។ ដោយទទួលដំណឹងថាអ្នកម្តាយជាទីស្រលាញ់ មានជំងឺកូវីដ ១៩ នោះ ធ្វើឲ្យតារាស្រីរូបនេះកាន់តែមានការព្រួយបាម្ភខ្លាំងឡើង។

ជាមួយគ្នានោះផងដែរ តារាកំប្លែង ស្រីពីនក៏បានធ្វើការបង្ហោះសារ ភ្ជាប់ជាមួយនឹង ការសូមអំពាវនាវ ដល់បងប្អូន សាច់ញាតិ ដែលបានប៉ះពាល់ ម្តាយរបស់នាង ដោយផ្ទាល់ និងដោយប្រយោល សូមប្រញាប់ទៅធ្វើតេស្ត រកជំងឺកូវីដ ១៩ ជាបន្ទាន់ និងធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ ដើម្បីធ្វើការតាមដានសុខភាព ។យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន បានសម្តែងការអាណិត និងសូមឲ្យ អ្នកមីង ឆាប់ជាសះស្បើយ ពីជំងឺដ៏កាចសាហាវនេះ៕

 

ព័ត៌មានជាតិ

Leave a Reply

Your email address will not be published. Required fields are marked *