បិទតូបលក់នំបញ្ចុក២កន្លែង នៅក្នុងភូមិព្រះដាក់ភ្លាមៗ បន្ទាប់ពីមានអ្នកវិជ្ជមានកូវីដ១៩ម្នាក់ បានមកពិសានំបញ្ចុកនៅទីនេះ

ខេត្តសៀមរាប ៖ កាលពីម្សិលមិញ រដ្ឋបាលស្រុកបន្ទាយស្រីបានបិទតូបលក់នំបញ្ចុក២កន្លែងនៅក្នុងភូមិព្រះដាក់ភ្លាមៗ បន្ទាប់ពីទទួលបានពត៌មានថា មានអ្នកវិជ្ជមានកូវីដ១៩ម្នាក់ បានមកពិសានំបញ្ចុកនៅទីនេះ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ កន្លងមកនេះ។

ជាវិធានការបន្ទាន់ រដ្ឋបាលស្រុកបានធ្វើចត្តាឡីស័ក ក្រុមគ្រួសារនៃតូបទាំងពីរខាងលើ និងបានរៀបចំឱ្យមានការយកសំណាកពីអ្នកពាក់ព័ន្ធទាំងអស់។ប៉ុន្តែដោយស្ថានការណ៍មានការវិវត្តលឿន ជាពិសេសក្រោយមានករណីឆ្លងបន្តទៅដល់បុគ្គលិកហាងកាហ្វេ ដែលបុរសវិជ្ជមាននេះធ្លាប់បានចូលទៅក្នុងអំឡុងពេលដំណាលគ្នារួចមក អាជ្ញាធរបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលធ្លាប់ចូលហូប ឬមានទំនាក់ទំនងជាមួយតូបនំបញ្ចុកទាំងពីរនេះចាប់ពីថ្ងៃទី១៩មីនា រហូតមកដល់២៤មីនា សូមមេត្តាដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ហើយប្រសិនបើមានអាការមិនស្រួលខ្លួន ឬសង្ស័យ សូមប្រញាប់ទៅធ្វើតេស្តរកមេរោគនៅមណ្ឌលចត្តាឡីស័កសាលាគរុកោសល្យនៅក្នុងក្រុងសៀមរាបជាប្រញាប់៕

ព័ត៌មានជាតិ

Leave a Reply

Your email address will not be published. Required fields are marked *