មនុស្សយ៉ាងហោច ជាង២ម៉ឺននាក់ទៀតបានជម្លៀសខ្លួនទៅរកកន្លែង មានសុវត្ថិភាព បន្ទាប់ពីអគ្គិភ័យដ៏ស.ម្បើមមួយបានឆាបឆេះជំរំស្នាក់នៅរបស់ពួកគេ

(បង់ក្លាដែស)៖ មនុស្សយ៉ាងហោច៥នាក់ទំនងជាបានបាត់បង់ជីវិត ហើយជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ាជាង២ម៉ឺននាក់ទៀតបានជម្លៀសខ្លួនទៅរកកន្លែង មានសុវត្ថិភាព បន្ទាប់ពីអគ្គិភ័យដ៏សម្បើមមួយបានឆាបឆេះជំរំស្នាក់នៅរបស់ពួកគេ នៅឯភាគអាគ្នេយ៍នៃប្រទេសបង់ក្លាដែស។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១។

ក្រុមមន្ត្រីបង់ក្លាដែសបានឱ្យដឹងថាអគ្គិភ័យប្រហែលចាប់ផ្ដើមឆាបឆេះចេញពីជំរំមួយក្នុងចំណោមជំរំ ៣៤កន្លែងលាតសន្ធឹងលើផ្ទៃដី៣,២៣៧ហិកតា មុននឹងវា ឆេះរាលដាលទៅកាន់ជំរំបីផ្សេងទៀត។ ប៉ុន្តែភ្លាមៗ អាជ្ញាធរមិនទាន់អាចកំណត់ពីមូលហេតុបង្កឱ្យមានអគ្គិភ័យនេះនៅឡើយទេ។ អគ្គិភ័យនេះត្រូវបានអាជ្ញាធរ គ្រប់គ្រង និងពន្លត់បានកាលពាក់កណ្ដាលយប់ថ្ងៃចន្ទឈានចូលថ្ងៃអង្គារនេះ ហើយមានដំណឹងបឋមថាមនុស្ស៥នាក់ ក្នុងនោះមានកុមារ៣នាក់ និងស្ត្រី២នាក់ បានស្លាប់នៅក្នុងគ្រោះអគ្គិភ័យ។

គួរបញ្ជាក់ថា ជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ាជិតមួយលាននាក់ ក្នុងនោះមានភាគច្រើនរត់គេចពីការបង្រ្កាបរបស់យោធានៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីឆ្នាំ២០១៧ បច្ចុប្បន្ន កំពុងស្នាក់នៅក្នុងជំរំជនភៀសខ្លួន នៅឯស្រុក Cox’s Bazar ប្រទេសបង់ក្លាដែស៕

ព័ត៌មានអន្តរជាតិ

Leave a Reply

Your email address will not be published. Required fields are marked *