គួរខ្លា.ចណាស់ ! វេជ្ជបណ្ឌិតសាស្ត្រាចារ្យមហាបរិញ្ញា វ៉ាន់ មិច ឯកទេសព្យាបាលជំងឺសួត ប្រាប់ពីការវិវដ្តមេរោគកូវីដបំលែងថ្មី ស៉ីសួ.តសា.ហា.វ ២ ទៅ ៥ថ្ងៃ អស់ទាំងសងខាង

រាជធានីភ្នំពេញ ៖ កាលពី៩ម៉ោងមុន លោកវេជ្ជបណ្ឌិតសាស្ត្រាចារ្យមហាបរិញ្ញា វ៉ាន់ មិច ឯកទេសព្យាបាលជំងឺសួត ជំងឺហឺត និង អាលែកហ្សី បានបង្ហាញអារម្មណ៍ ភ័យខ្លាច និងព្រួយបារម្ភ ចំពោះស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា នាពេលបច្ចុប្បន្នព្រោះវាកូវីដប្រភេទថ្មី ក្នុងរយៈពេលតែ២ទៅ៥ថ្ងៃវាវាយលុកចូលស៊ីសាច់សួតខ្ទេចខ្ទីទាំងសងខាង។

លោកវេជ្ជបណ្ឌិតសាស្ត្រាចារ្យមហាបរិញ្ញា វ៉ាន់ មិច ឯកទេសព្យាបាលជំងឺសួត ជំងឺហឺត និង អាលែកហ្សី បានបង្ហោះសារលើហ្វេសប៊ុករបស់លោក មានខ្លឹមសារថា ” មានបទពិសោធន៍ជាង១ឆ្នាំក្នុងការគ្រប់គ្រង និងព្យាបាលជំងឺកូវីដ ដោយគ្មានការភ័យខ្លាច ឬតក់ស្លុតឡើយ។ តែក្នុង១ខែចុងក្រោយនេះ ចាប់ពី២០កុម្ភៈ ២០២១ ខ្ញុំមានអារម្មណ៍ភ័យខ្លាច និងព្រួយបារម្ភណាស់ ពីព្រោះវាជាប្រភេទមេរោគប្រែរូបថ្មី (Variant Virus Strain) ដែលក្នុងរយៈពេលតែ២ទៅ៥ថ្ងៃវាវាយលុកចូលស៊ីសាច់សួតខ្ទេចខ្ទីទាំងសងខាង ។ រូបភាពសួតត្រូវបានមេរោគស៊ីសុសសាច់ដ៏គួរអោយខ្លាច ។ គ្មានថ្នាំណាអាចសម្លាប់វាបានទេ គឺមានតែអនុវត្តន៍អោយបានដាច់ខាតតាមប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ ៣កុំ ៣ការពារទេ ទើបអាចទប់ស្កាត់ ឬកាត់បន្ថយការឆ្លងរាតត្បាតនៃមេរោគនេះ ។

សូមបួងសួងដល់ព្រះ និងវត្ថុស័ក្ដិសិទ្ធិក្នុងលោកជួយតាមថែរក្សាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារ ដល់ថ្នាក់ដឹកនាំប្រទេស ប្រជាជនខ្មែរទាំងអស់ ក្រុមគ្រួសារខ្ញុំ និងខ្លួនខ្ញុំផ្ទាល់បានជៀសផុតពីជំងឺនេះ និងសូមអោយមេរោគនេះសាបរលត់ចាកផុតពីប្រទេសខ្មែរយើងឆាប់ៗ”៕

ព័ត៌មានជាតិ

Leave a Reply

Your email address will not be published. Required fields are marked *