អង្គការសង្គមស៊ីវិលរាប់សិបមកពីរដ្ឋរ៉ាក់ឃីន នៃប្រទេសមីយ៉ាន់ម៉ាបានចូលរួមថ្កោលទោសចំពោះការធ្វើរដ្ឋប្រហារកាលពីខែមុន ដែលជាសញ្ញាទៀតនៃជនជាតិភាគតិចនៅជ្រុងម្ខាងនៃប្រទេសប្រកាសរួបរួមគ្នាប្រឆាំងនឹងកងទ័ព

(រ៉ង់ហ្គូន)៖ អង្គការសង្គមស៊ីវិលរាប់សិបមកពីរដ្ឋរ៉ាក់ឃីន នៃប្រទេសមីយ៉ាន់ម៉ាបានចូលរួមថ្កោលទោសចំពោះការធ្វើរដ្ឋប្រហារកាលពីខែមុន ដែលជាសញ្ញាទៀតនៃជនជាតិភាគតិចនៅជ្រុងម្ខាងនៃប្រទេសប្រកាសរួបរួមគ្នាប្រឆាំងនឹងកងទ័ព។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១។

ក្រុមសង្គមស៊ីវិលចំនួន ៧៧ក្រុមមកពីក្រុមជនជាតិភាគតិច នៃរដ្ឋរ៉ាក់ឃីន ដែលរួមមានដូចជាក្រុមរ៉ាក់ឃីន(Rakhine) ជីន(Chin) ម្រ៊ូ(Mro ) និងក្រុមផ្សេងទៀតបានទទូចដល់យោធាកាលពីថ្ងៃអាទិត្យ ឲ្យបញ្ឈប់ការបង្ក្រាបលើក្រុមបាតុករដែលបានសម្លាប់ពួកគេប្រហែល ២៥០នាក់ និងដោះលែងអ្នកជាប់ឃុំ។

សេចក្តីថ្លែងការណ៍រួមដដែលនេះ ក៏បានទាមទារផងដែរឲ្យកងទ័ព «បោះបង់រដ្ឋប្រហារ និងទទួលយកប្រព័ន្ធប្រជាធិបតេយ្យបែបសហព័ន្ធ ដោយផ្អែកលើប្រព័ន្ធស្វ័យគ្រប់គ្រងដែលប្រជាជនចង់បាន»។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យយោធាមិនបានឆ្លើយតបនឹងការហៅទូរសព្ទស្នើសុំការអត្ថាធិប្បាយទេ។ ក្នុងចំណោមគោលដៅដែលបានកំណត់ដោយក្រុមប្រឹក្សាយោធាគឺដើម្បី «ស្តារសន្តិភាពជានិរន្ត» ដោយឈរលើមូលដ្ឋាននៃបទឈប់បាញ់ដែលមានស្រាប់ជាមួយក្រុមប្រដាប់អាវុធមួយចំនួន។

គួរបញ្ជាក់ថា ក្រុមជនជាតិភាគតិចប្រដាប់អាវុធមួយចំនួននៅក្នុងប្រទេសមីយ៉ាន់ម៉ាបានសម្តែងការប្រឆាំងជាជំហរនឹងការធ្វើរដ្ឋប្រហារ ដែលបាននិងកំពុងប្រយុទ្ធគ្នាអស់រយៈពេលជាង៧ទសវត្សមកហើយ ប៉ុន្តែក្រុមដទៃទៀតមានភាពមិនច្បាស់៕

ព័ត៌មានអន្តរជាតិ

Leave a Reply

Your email address will not be published. Required fields are marked *