ព្រឹកមិញ ក្រុមគ្រូពេទ្យ បានចុះយក អ្នកវិជ្ជមានកូវីដ-១៩ ​៤នាក់ ដែលមានស្រ្តីចំនួន ០២ នាក់ និង កុមារ ចំនួន ០២ នាក់ ក្នុងនោះក៏មានក្មេ.ងតូ.ចម្នាក់ អាយុទើប ២ ឆ្នាំ

នៅព្រឹក​ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោង ០៩ និង ០០ នាទី រដ្ឋបាលខណ្ឌដូនពេញ បានផ្ដល់ព័ត៌មាន ឱ្យបានដឹងថា អភិបាលរងខណ្ឌដូនពេញ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ

សម្របសម្រួលជូនក្រុមគ្រូពេទ្យ ខាងមន្ទីរពេទ្យក្រុង ចុះយកអ្នកសង្ស័យដែលមានកូវីដ ចំនួន ០៤ នាក់ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ។ អ្នកវិជ្ជមានកូវីដ-១៩ ​ទាំង ៤ នាក់នេះ មានស្រ្តីចំនួន ០២ នាក់ និង កុមារ ចំនួន ០២ នាក់ ដែលក្នុងនោះមាន អាយុ ២ ឆ្នាំម្នាក់ និង អាយុ ៨ ឆ្នាំម្នាក់ ជាអ្នក

ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈ​ ដែលមានអាសយដ្ឋាននៅ ផ្ទះលេខ ៩៤E៤ មហាវិថីព្រះមុនីវង្ស សង្កាត់ផ្សារថ្មីទី ២ ខណ្ឌដូនពេញ ។ បច្ចុប្បន្ន អ្នកទាំង ៤ ត្រូវបានក្រុមគ្រូពេទ្យ បញ្ជូនទៅកាន់មន្ទីរសម្ភពក្រុង ៕ ប្រភព ៖ រដ្ឋបាលខណ្ឌដូនពេញ

ព័ត៌មានជាតិ

Leave a Reply

Your email address will not be published. Required fields are marked *