ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានធ្វើការណែនាំដល់ ប្រតិបត្តិករផ្ដល់សេវាអឺនធឺណិត (ISP) ទាំងអស់ ត្រូវពង្រឹងគុណភាព សេវាទូរគមនាគមន៍របស់ខ្លួន អោយលឿន កុំឲរអាក់រអួល

នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ នេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានធ្វើការណែនាំដល់ប្រតិបត្តិករ ផ្តល់សេវាទូរសព្ទចល័ត និង ប្រតិបត្តិករផ្ដល់សេវាអឺនធឺណិត (ISP) ទាំងអស់ ត្រូវពង្រឹងគុណភាព សេវាទូរគមនាគមន៍របស់ខ្លួន ដើម្បីសម្រួលដល់ការប្រើប្រាស់ឱ្យបានគ្រប់គ្រាន់ ជៀសវាងភាពរអាក់រអួល ក្នុងទំនាក់ទំនងសង្គម ការសិក្សា និង ការបំពេញការងារពីចម្ងាយ តាមប្រព័ន្ធអនឡាញ (Online) ជាដើម ។

ការស្នើរពង្រឹងគុណភាពសេវាទូរគមនាគមន៍នេះ ធ្វើឡើងបន្ទាប់ពី ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ឃើញថាចាប់តាំងពីមានព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មក ទំហំនៃការប្រើប្រាស់ សេវាអឺនធឺណិតកាន់តែកើនឡើងគួរឱ្យកត់សម្គាល់ ទើបសូមឱ្យប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ អនុវត្តតាមការណែនាំខាងលើ ប្រកបដោយស្មារតីទទួលខុសត្រូវ ៕

ព័ត៌មានជាតិ

Leave a Reply

Your email address will not be published. Required fields are marked *