បាតុករមីយ៉ាន់ម៉ា ១៦២នាក់ ត្រូវបានស.ម្លា.ប់ហើយ ត្រូវបានយោធាមីយ៉ាន់ម៉ាបានចោទប្រកាន់ថា ជាអ្នកដុ.តប.ញ្ឆេះអំពើហិ.ង្សានេះ អោយកើតមានឡើងថែមទៀត

(រ៉ង់ហ្គូន)៖ យោធាមីយ៉ាន់ម៉ាបានចោទប្រកាន់ ក្រុមបាតុករប្រឆាំងរបបសឹកនេះថា ជាអ្នកដុតបញ្ឆេះអំពើហិង្សា ខណៈបណ្ដាប្រទេសលោកខាងលិច ប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀតលើបុគ្គល និងអង្គភាពទាំងឡាយណា ដែលមានជាប់ពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារ រួមទាំងការបង្រ្កាបយ៉ាងបង្ហូរឈាមលើក្រុមបាតុករ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១។

តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារនេះ អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ា លោក ហ្សរ មីន ថាន់ (Zaw Min Tun) បាននិយាយថា បាតុករសរុប ១៦២នាក់ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សា។ អ្នកនាំពាក្យរូបនេះក៏បានសម្ដែងមរណទុក្ខ ចំពោះអ្នកស្លាប់ទាំងអស់ផងដែរ ដោយគូសបញ្ជាក់ដូច្នេះទៀតផងថា «អ្នកដែលបានស្លាប់ សុទ្ធតែជាប្រជាជនរបស់យើង»។

អ្នកនាំពាក្យយោធាខាងលើនេះបានបន្ថែមទៀតថា ក្រុមបាតុករគឺជាអ្នកដុតបញ្ឆេះអំពើហិង្សា ហើយមកទល់នឹងពេលនេះ មន្ត្រីសន្តិសុខ ០៩នាក់បានស្លាប់។ «តើយើងអាចហៅពួកគេថា ជាក្រុមបាតុករសន្តិភាពបានដែរឬទេ? តើប្រទេស ឬអង្គការណាខ្លះដែលអាចចាត់ទុកអំពើហិង្សានេះ ជាទង្វើដោយសន្តិវិធី»។ នេះជាការចោទសួររបស់លោក Zaw Min Tun ជាមួយការបង្ហាញវីដេអូមួយ ដែលគេឃើញរោងចក្រជាច្រើនត្រូវបានដុតបំផ្លាញ។

បើតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) បានអះអាងថា មនុស្សយ៉ាងហោច ២៦១នាក់ឯណោះត្រូវបានសម្លាប់ នៅក្នុងការបង្ក្រាបយ៉ាងបង្ហូរឈាម ពីសំណាក់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ចាប់តាំងពីមានរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈមក។ កាលពីថ្ងៃចន្ទម្សិលមិញ មនុស្ស ០៣នាក់ត្រូវបានសម្លាប់ នៅក្នុងបាតុកម្មតវ៉ានៅឯទីក្រុង Mandalay៕

ព័ត៌មានអន្តរជាតិ

Leave a Reply

Your email address will not be published. Required fields are marked *