បិទតូបលក់នំបញ្ចុក២កន្លែង នៅក្នុងភូមិព្រះដាក់ភ្លាមៗ បន្ទាប់ពីមានអ្នកវិជ្ជមានកូវីដ១៩ម្នាក់ បានមកពិសានំបញ្ចុកនៅទីនេះ

ខេត្តសៀមរាប ៖ កាលពីម្សិលមិញ រដ្ឋបាលស្រុកបន្ទាយស្រីបានបិទតូបលក់នំបញ្ចុក២កន្លែងនៅក្នុងភូមិព្រះដាក់ភ្លាមៗ បន្ទាប់ពីទទួលបានពត៌មានថា មានអ្នកវិជ្ជមានកូវីដ១៩ម្នាក់ បានមកពិសានំបញ្ចុកនៅទីនេះ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ កន្លងមកនេះ។ ជាវិធានការបន្ទាន់ រដ្ឋបាលស្រុកបានធ្វើចត្តាឡីស័ក ក្រុមគ្រួសារនៃតូបទាំងពីរខាងលើ និងបានរៀបចំឱ្យមានការយកសំណាកពីអ្នកពាក់ព័ន្ធទាំងអស់។ប៉ុន្តែដោយស្ថានការណ៍មានការវិវត្តលឿន ជាពិសេសក្រោយមានករណីឆ្លងបន្តទៅដល់បុគ្គលិកហាងកាហ្វេ ដែលបុរសវិជ្ជមាននេះធ្លាប់បានចូលទៅក្នុងអំឡុងពេលដំណាលគ្នារួចមក អាជ្ញាធរបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលធ្លាប់ចូលហូប ឬមានទំនាក់ទំនងជាមួយតូបនំបញ្ចុកទាំងពីរនេះចាប់ពីថ្ងៃទី១៩មីនា រហូតមកដល់២៤មីនា សូមមេត្តាដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ហើយប្រសិនបើមានអាការមិនស្រួលខ្លួន ឬសង្ស័យ សូមប្រញាប់ទៅធ្វើតេស្តរកមេរោគនៅមណ្ឌលចត្តាឡីស័កសាលាគរុកោសល្យនៅក្នុងក្រុងសៀមរាបជាប្រញាប់៕

គួរអោយបារម្ភណាស់ ! ក្រុមគ្រូពេទ្យបានចុះទៅយកអ្នកជំងឺកូវីដ១៩ ម្នាក់ នៅក្នុងទឹកដីខណ្ឌកំបូល ដែលគាត់ជាអ្នករត់កង់បីម្នាក់ (PassApp)

ភ្នំពេញ ៖ កាលពីព្រឹកមិញនេះ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះទៅយកអ្នកជំងឺកូវីដ១៩ ម្នាក់ នៅក្នុងទឹកដីខណ្ឌកំបូល រាជធានីភ្នំពេញ ដែលគាត់គឺជាអ្នករង់កង់បីឥណ្ឌា (PassApp)។ កូវីដបានរាតត្បាតលើក្រុមមនុស្សជាច្រើនមុខព្រួញហើយ កាលពីព្រឹកថ្ងៃទី២៦ មីនា ក្រុមទ័ពឈុតស បានទៅយកពូម្នាក់ជាអ្នករត់ PassApp នៅផ្ទះលេខ៩៤, ផ្លូវលេខ៧, បុរីពិភពថ្មីកំបូល១ ភូមិស្តួនពេជ្រ សង្កាត់កំបូល ខណ្ឌកំបូល ពិតជាគួរឲ្យបារម្ភខ្លាំងណាស់

លោកស្រី យក់ សម្បត្តិ ពន្យល់ពី លក្ខខណ្ឌ និង ប្រសិទ្ធភាព នៃវ៉ាក់សាំង Sinovac ដែលកម្ពុជាទិញពីចិន១.៥លានដូស (វីដេអូ)

(ភ្នំពេញ)៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Sinovac ចំនួន១.៥លានដូស ដែលរាជរដ្ឋាភិបាល បានបញ្ជាទិញពីប្រទេសចិន ត្រូវបានដឹកមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ ដើម្បីចាក់ជូនជនអាទិភាព ដែលងាយរងគ្រោះដោយសារជំងឺកូវីដ១៩។ អំឡុងចូលរួមទទួលវ៉ាក់សាំង លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានពន្យល់អំពីលក្ខខណ្ឌប្រើប្រាស់ និងប្រសិទ្ធភាព នៃវ៉ាក់សាំងថ្មីនេះ។ លោកស្រី បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា លក្ខខណ្ឌ នៃការប្រើប្រាស់

មន្រ្តីនគរបាលម្នាក់ នៅនាយកដ្ឋានរដ្ឋបាលទូទៅ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩

(ភ្នំពេញ)៖ លោកស្រី គង់ សៅវត្ថា អាយុ៣២ឆ្នាំ ជាមន្រ្តីនគរបាលនៅនាយកដ្ឋានរដ្ឋបាលទូទៅ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ រស់នៅផ្ទះលេខ 17Eo2 ផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។ ក្រុមគ្រូពេទ្យបានយកឡានទៅដឹកលោកស្រី ចេញពីផ្ទះ ដើម្បីបញ្ជូនទៅកាន់កន្លែងព្យាបាល The Great Duke នៅល្ងាចថ្ងៃដដែលនេះ៕

លោកស្រី ឱ វណ្ណឌីន បានពន្យល់អំពីមូលហេតុ ដែលអ្នកចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ គ្រប់ចំនួនហើយ តែនៅតែឆ្លងជំងឺនេះទៀត សូមស្តាប់ការបកស្រាយរបស់លោកស្រី (វីដេអូ)

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានពន្យល់អំពីមូលហេតុដែលអ្នកចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ គ្រប់ចំនួនហើយ តែនៅតែឆ្លងជំងឺនេះទៀត។ ការចេញមកពន្យល់របស់លោកស្រី ឱ វណ្ឌឌីន ធ្វើឡើងបន្ទាប់មានការលើកជាចម្ងល់ថា ហេតុអ្វីបានជាមានអ្នកចាក់វ៉ាក់សាំងគ្រប់ចំនួនហើយ នៅតែឆ្លងជំងឺដ៏កាចសាហាវនេះបាន។ សូមស្ដាប់ការពន្យល់លម្អិតរបស់លោកស្រី ឱ វណ្ណឌីន៖

មានតែអ្នកធ្លាប់ជួបស្ថានភាពនេះទេ ទើបយល់ ! សូមសរសើរការលះបង់ដ៏ធំធេង របស់ឪពុកម្តាយ ដើម្បីបុព្វហេតុជាតិ ដែលកំពុងប្រយុទ្ធប្រ ឆាំងនឹងជំងឺកូវីដ១៩ មិនអាចថ្នមថែកូនបាន

(ភ្នំពេញ)៖ រូបភាពមួយសន្លឹកនៃការជួបជជែករវាងលោកស្រី ពេជ្រ ចន្ទមុន្នី និងកូនប្រុសវ័យប្រមាណជា ៤ឆ្នាំ ក្រោមរនាំងកញ្ចក់បានទាក់ទាញ និងអង្រួនបេះដូងឱ្យមានការអាណិតអាសូរយ៉ាងខ្លាំង ពីមហាជនដែលលេងបណ្តាញសង្គម។ រូបភាពនេះ បានស្តែងឱ្យឃើញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅមួយរវាងម្តាយ និងកូន ដែលត្រូវបានខណ្ឌចែកដោយសារតែកូវីដ១៩។ លោកស្រី ពេជ្រ ចន្ទមុន្នី គឺជាមេទ័ពស្រីមួយរូប លើសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយបានដឹកនាំកម្លាំងទ័ពអាវសស្ម័គ្រចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរាតត្បាត នៅកម្ពុជា ជាពិសេសក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

ជនជាតិចិន និងវៀតណាម ១៤នាក់ ប ន្លំខ្លួនជាមន្ដ្រីសុខាភិបាល ចុះយកសំណាក និងនាំយកទៅធ្វើចត្តាឡីស័ក រួចចាប់ប ង្ខាំ ង ធ្វើទា រុ ណក ម្ម ដើម្បីជំ រិ តទារប្រាក់ពីជនរ ងគ្រោះចំនួន

(ភ្នំពេញ)៖ ជាបទល្មើសថ្មីដែលកម្លាំងនគរបាលជំនាញមិនធ្លាប់ជួបទាល់តែសោះ ស្របពេលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ ដែលផ្ទុះក្នុងសហគមន៍ ដោយជនជាតិចិន និងវៀតណាមមួយក្រុម សរុប១៤នាក់ បានបន្លំខ្លួនជាមន្ដ្រីសុខាភិបាលចុះយកសំណាក និងនាំជនជាតិចិនដូចគ្នាមកធ្វើចត្តាឡីស័ក រួចចាប់បង្ខាំង ធ្វើទារុណកម្ម ដើម្បីជំរិតទារប្រាក់ពីជនរងគ្រោះ៣ម៉ឺនដុល្លារ។ មន្ដ្រីនគរបាលក្រសួងមហាផ្ទៃ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះថា ករណីនេះកម្លាំងជំនាញបង្ក្រាបបាន នៅល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បន្ទាប់ទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះដែលជាជនជាតិចិន នៅសណ្ឋាគារ

នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់៩៦នាក់ ឯណោះ ខណៈអ្នកជាសះស្បើយមានចំនួនត្រឹមតែ…

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់៩៦នាក់ ក្នុងនោះសុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន១៨នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ ទាំង៩៦នាក់នេះ ក្នុងនោះមានជនជាតិខ្មែរ៥៥នាក់, ជនជាតិចិន៣៣នាក់ ជនជាតិវៀតណាម៧នាក់ និងជនជាតិថៃម្នាក់ ដែលរកឃើញនៅរាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តកណ្តាល និងខេត្តត្បូងឃ្មុំ។ ចំណែកអ្នកជាសះស្បើយទាំង១៨នាក់វិញ ជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍

ក្រោយ សួស វីហ្សា វិជ្ជមានកូវីដ១៩ ប្រិយមិត្តពិតជាចង់ដឹងថា លទ្ធផលកូនរបស់អ្នកនាង សួស វីហ្សា យ៉ាងណាហើយ ពេលនេះលទ្ធផលនាងតូចបានចេញមកហើយ គឺ….

ភ្នំពេញ ៖ ប្រិយមិត្តភាគច្រើនប្រាកដជាបានដឹងរួចមកហើយជុំវិញព័ត៌មានដែលអ្នកនាង សួស វីសា តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសធ្វើតេស្ត ដល់ទៅបីលើកទើបចេញលទ្ធផលវិជ្ជមានជាមានជាមួយនឹងវីរុសកូវីដ-១៩ ខណៈដែលនាងយំបណ្តើរ ថ្លែងសារតាមរយៈវីដេអូបង្ហាញក្ដីព្រួយបារម្ភជាខ្លាំងចំពោះកូនស្រីតូចរបស់ខ្លួនដែលទើបតែមានអាយុប៉ុន្មានខែតែប៉ុណ្ណោះ។ យ៉ាងណាមិញ បើយោងទៅតាមគណនីហ្វេសប៊ុករបស់លោក ថមមី ដែលជាស្វាមីរបស់អ្នកនាង សួស វីសា បានចេញមុខមកបង្ហាញពីលទ្ធផលតេស្តសំណាករកជំងឺកូវីដ១៩របស់កូនស្រី ឃើញថានាងតូចអវិជ្ជមានជាមួយនឹងរោគឆ្លងនេះ ហើយនាងតូចពុំមានឆ្លងជំងឺកូវីដ១៩នោះទេ។ ហើយអ្វីដែលសំខាន់នោះពេលនេះក្រុមគ្រួសារលោកក៏ពុំមានអ្នកឆ្លងបន្ថែមទៀតដែរ ដោយពួកលោកកំពុងតែបន្តធ្វើចត្តាឡីសរយៈ១៤តាមគោលការណ៍របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលបានដាក់ជូន ហើយពេលនេះផងដែរសុខភាពរបស់ភរិយាលោកក៏មិនទាន់មានបញ្ហាអ្វីធ្ងន់ធ្ងរនោះដែរ៕

កំពង់ចាម ៖ អ្នកពាក់ព័ន្ធផ្ទាល់ ជាមួយគ្រូពេទ្យ ២នាក់ វិជ្ជមានកូវីដ១៩ នៅភ្នំពេញ ត្រូវបានរដ្ឋបាលខេត្ត យកទៅធ្វើចត្តាឡីស័កហើយ

ខេត្តកំពង់ចាម៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលស្រុកបាធាយ បានជម្រាបឱ្យដឹងថា​មានករណីរកឃើញវីជ្ជមានកូវីដ១៩ លើលោកគ្រូ អ្នកគ្រូ ៖ ១. ឈ្មោះ ថាន់ រតនា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ជាគ្រូពេទ្យបម្រើការងារនៅបន្ទប់ពិគ្រោះជំងឺ សាន ភីរូ រាជធានីភ្នំពេញ ២. ឈ្មោះ សេង ស្រស់ ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ជាគ្រូពេទ្យបម្រើការងារនៅបន្ទប់ពិគ្រោះជំងឺសាន