បាតុករមីយ៉ាន់ម៉ា ១៦២នាក់ ត្រូវបានស.ម្លា.ប់ហើយ ត្រូវបានយោធាមីយ៉ាន់ម៉ាបានចោទប្រកាន់ថា ជាអ្នកដុ.តប.ញ្ឆេះអំពើហិ.ង្សានេះ អោយកើតមានឡើងថែមទៀត

(រ៉ង់ហ្គូន)៖ យោធាមីយ៉ាន់ម៉ាបានចោទប្រកាន់ ក្រុមបាតុករប្រឆាំងរបបសឹកនេះថា ជាអ្នកដុតបញ្ឆេះអំពើហិង្សា ខណៈបណ្ដាប្រទេសលោកខាងលិច ប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀតលើបុគ្គល និងអង្គភាពទាំងឡាយណា ដែលមានជាប់ពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារ រួមទាំងការបង្រ្កាបយ៉ាងបង្ហូរឈាមលើក្រុមបាតុករ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១។ តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារនេះ អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ា លោក ហ្សរ មីន ថាន់ (Zaw Min Tun)

មនុស្សយ៉ាងហោច ជាង២ម៉ឺននាក់ទៀតបានជម្លៀសខ្លួនទៅរកកន្លែង មានសុវត្ថិភាព បន្ទាប់ពីអគ្គិភ័យដ៏ស.ម្បើមមួយបានឆាបឆេះជំរំស្នាក់នៅរបស់ពួកគេ

(បង់ក្លាដែស)៖ មនុស្សយ៉ាងហោច៥នាក់ទំនងជាបានបាត់បង់ជីវិត ហើយជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ាជាង២ម៉ឺននាក់ទៀតបានជម្លៀសខ្លួនទៅរកកន្លែង មានសុវត្ថិភាព បន្ទាប់ពីអគ្គិភ័យដ៏សម្បើមមួយបានឆាបឆេះជំរំស្នាក់នៅរបស់ពួកគេ នៅឯភាគអាគ្នេយ៍នៃប្រទេសបង់ក្លាដែស។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១។ ក្រុមមន្ត្រីបង់ក្លាដែសបានឱ្យដឹងថាអគ្គិភ័យប្រហែលចាប់ផ្ដើមឆាបឆេះចេញពីជំរំមួយក្នុងចំណោមជំរំ ៣៤កន្លែងលាតសន្ធឹងលើផ្ទៃដី៣,២៣៧ហិកតា មុននឹងវា ឆេះរាលដាលទៅកាន់ជំរំបីផ្សេងទៀត។ ប៉ុន្តែភ្លាមៗ អាជ្ញាធរមិនទាន់អាចកំណត់ពីមូលហេតុបង្កឱ្យមានអគ្គិភ័យនេះនៅឡើយទេ។ អគ្គិភ័យនេះត្រូវបានអាជ្ញាធរ គ្រប់គ្រង និងពន្លត់បានកាលពាក់កណ្ដាលយប់ថ្ងៃចន្ទឈានចូលថ្ងៃអង្គារនេះ ហើយមានដំណឹងបឋមថាមនុស្ស៥នាក់ ក្នុងនោះមានកុមារ៣នាក់ និងស្ត្រី២នាក់

អង្គការសង្គមស៊ីវិលរាប់សិបមកពីរដ្ឋរ៉ាក់ឃីន នៃប្រទេសមីយ៉ាន់ម៉ាបានចូលរួមថ្កោលទោសចំពោះការធ្វើរដ្ឋប្រហារកាលពីខែមុន ដែលជាសញ្ញាទៀតនៃជនជាតិភាគតិចនៅជ្រុងម្ខាងនៃប្រទេសប្រកាសរួបរួមគ្នាប្រឆាំងនឹងកងទ័ព

(រ៉ង់ហ្គូន)៖ អង្គការសង្គមស៊ីវិលរាប់សិបមកពីរដ្ឋរ៉ាក់ឃីន នៃប្រទេសមីយ៉ាន់ម៉ាបានចូលរួមថ្កោលទោសចំពោះការធ្វើរដ្ឋប្រហារកាលពីខែមុន ដែលជាសញ្ញាទៀតនៃជនជាតិភាគតិចនៅជ្រុងម្ខាងនៃប្រទេសប្រកាសរួបរួមគ្នាប្រឆាំងនឹងកងទ័ព។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១។ ក្រុមសង្គមស៊ីវិលចំនួន ៧៧ក្រុមមកពីក្រុមជនជាតិភាគតិច នៃរដ្ឋរ៉ាក់ឃីន ដែលរួមមានដូចជាក្រុមរ៉ាក់ឃីន(Rakhine) ជីន(Chin) ម្រ៊ូ(Mro ) និងក្រុមផ្សេងទៀតបានទទូចដល់យោធាកាលពីថ្ងៃអាទិត្យ ឲ្យបញ្ឈប់ការបង្ក្រាបលើក្រុមបាតុករដែលបានសម្លាប់ពួកគេប្រហែល ២៥០នាក់ និងដោះលែងអ្នកជាប់ឃុំ។ សេចក្តីថ្លែងការណ៍រួមដដែលនេះ ក៏បានទាមទារផងដែរឲ្យកងទ័ព «បោះបង់រដ្ឋប្រហារ