នៅព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោង ០៩ និង ០០ នាទី រដ្ឋបាលខណ្ឌដូនពេញ បានផ្ដល់ព័ត៌មាន ឱ្យបានដឹងថា អភិបាលរងខណ្ឌដូនពេញ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ សម្របសម្រួលជូនក្រុមគ្រូពេទ្យ ខាងមន្ទីរពេទ្យក្រុង ចុះយកអ្នកសង្ស័យដែលមានកូវីដ ចំនួន ០៤ នាក់ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ។ អ្នកវិជ្ជមានកូវីដ-១៩ ទាំង
រាជធានីភ្នំពេញ ៖ កាលពី៩ម៉ោងមុន លោកវេជ្ជបណ្ឌិតសាស្ត្រាចារ្យមហាបរិញ្ញា វ៉ាន់ មិច ឯកទេសព្យាបាលជំងឺសួត ជំងឺហឺត និង អាលែកហ្សី បានបង្ហាញអារម្មណ៍ ភ័យខ្លាច និងព្រួយបារម្ភ ចំពោះស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា នាពេលបច្ចុប្បន្នព្រោះវាកូវីដប្រភេទថ្មី ក្នុងរយៈពេលតែ២ទៅ៥ថ្ងៃវាវាយលុកចូលស៊ីសាច់សួតខ្ទេចខ្ទីទាំងសងខាង។ លោកវេជ្ជបណ្ឌិតសាស្ត្រាចារ្យមហាបរិញ្ញា វ៉ាន់ មិច ឯកទេសព្យាបាលជំងឺសួត ជំងឺហឺត និង អាលែកហ្សី បានបង្ហោះសារលើហ្វេសប៊ុករបស់លោក
នៅរសៀលថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១ នេះ មនុស្សចំនួន ៤ នាក់ទៀតហើយ រកឃើញឆ្លងវីរុសកូវីដ-១៩ នៅក្នុងហាងកែសម្ផស្សមួយកន្លែងឈ្មោះថា Master Care Cambodia ដែលមានទីតាំងនៅខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៤ នាក់នេះ មានម្នាក់គឺជាស្ត្រីមានផ្ទៃពោះ ៧ ខែ ដែលត្រូវបានឲ្យដឹងថា ជាបងស្រីបង្កើតរបស់តារាចម្រៀង
(បង់ក្លាដែស)៖ មនុស្សយ៉ាងហោច៥នាក់ទំនងជាបានបាត់បង់ជីវិត ហើយជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ាជាង២ម៉ឺននាក់ទៀតបានជម្លៀសខ្លួនទៅរកកន្លែង មានសុវត្ថិភាព បន្ទាប់ពីអគ្គិភ័យដ៏សម្បើមមួយបានឆាបឆេះជំរំស្នាក់នៅរបស់ពួកគេ នៅឯភាគអាគ្នេយ៍នៃប្រទេសបង់ក្លាដែស។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១។ ក្រុមមន្ត្រីបង់ក្លាដែសបានឱ្យដឹងថាអគ្គិភ័យប្រហែលចាប់ផ្ដើមឆាបឆេះចេញពីជំរំមួយក្នុងចំណោមជំរំ ៣៤កន្លែងលាតសន្ធឹងលើផ្ទៃដី៣,២៣៧ហិកតា មុននឹងវា ឆេះរាលដាលទៅកាន់ជំរំបីផ្សេងទៀត។ ប៉ុន្តែភ្លាមៗ អាជ្ញាធរមិនទាន់អាចកំណត់ពីមូលហេតុបង្កឱ្យមានអគ្គិភ័យនេះនៅឡើយទេ។ អគ្គិភ័យនេះត្រូវបានអាជ្ញាធរ គ្រប់គ្រង និងពន្លត់បានកាលពាក់កណ្ដាលយប់ថ្ងៃចន្ទឈានចូលថ្ងៃអង្គារនេះ ហើយមានដំណឹងបឋមថាមនុស្ស៥នាក់ ក្នុងនោះមានកុមារ៣នាក់ និងស្ត្រី២នាក់
រាជធានីភ្នំពេញ ៖ មុននេះបន្តិច ក្រសួងសុខាភិបាល ប្រកាសថា ស្រ្តីជាតិខ្មែរអាយុ៦២ឆ្នាំ( ម្តាយរបស់ស្រីពីន តារាកំប្លែងក្រុមនាយក្រឹម ) បានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។ បើតាមការបញ្ជាក់ឲ្យដឹងរបស់តារាកំប្លែងរួមក្រុមគឺ អ្នកនាងស្រីលាភ ភរិយា នាយក្រឹម ដែលបានប្រាប់ផេកសិល្បករថា អ៊ឹម ជីវ៉ា អើយ ម្តាយស្រីពីន ស្លាប់ហើយ គឺស្លាប់នៅព្រឹកនេះឯង
(ភ្នំពេញ)៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានអំពាវនាវដល់អ្នកដែលធ្លាប់បានចូលហាងសម្លៀកបំពាក់ «លឹមហុង» នៅខាងលិចភោជនីយដ្ឋានថ្មដា ស្ថិតតាមផ្លូវកម្ពុជាក្រោមពីថ្ងៃទី១៣ ដល់ថ្ងៃទី២២ ខែមីនា សូមទៅយកសំណាកពិនិត្យសុខភាពរកជំងឺកូវីដ១៩ និងដាក់ខ្លួននៅដាច់ដោយឡែក។ ការអំពាវនាវបែបនេះ បន្ទាប់ពីហាងសម្លៀកបំពាក់នេះមានជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩។ ក្នុងសេចក្តីជូនដំណឹង បានគូសបញ្ជាក់ថា អ្នកដែលត្រូវទៅយកសំណាក ពិនិត្យសុខភាពនេះ គឺសម្រាប់អ្នកចេញរោគសញ្ញាដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ។ អ្នកមានអការៈទាំងនេះ អាចទៅយកសំណាកនៅវិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក
(រ៉ង់ហ្គូន)៖ អង្គការសង្គមស៊ីវិលរាប់សិបមកពីរដ្ឋរ៉ាក់ឃីន នៃប្រទេសមីយ៉ាន់ម៉ាបានចូលរួមថ្កោលទោសចំពោះការធ្វើរដ្ឋប្រហារកាលពីខែមុន ដែលជាសញ្ញាទៀតនៃជនជាតិភាគតិចនៅជ្រុងម្ខាងនៃប្រទេសប្រកាសរួបរួមគ្នាប្រឆាំងនឹងកងទ័ព។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១។ ក្រុមសង្គមស៊ីវិលចំនួន ៧៧ក្រុមមកពីក្រុមជនជាតិភាគតិច នៃរដ្ឋរ៉ាក់ឃីន ដែលរួមមានដូចជាក្រុមរ៉ាក់ឃីន(Rakhine) ជីន(Chin) ម្រ៊ូ(Mro ) និងក្រុមផ្សេងទៀតបានទទូចដល់យោធាកាលពីថ្ងៃអាទិត្យ ឲ្យបញ្ឈប់ការបង្ក្រាបលើក្រុមបាតុករដែលបានសម្លាប់ពួកគេប្រហែល ២៥០នាក់ និងដោះលែងអ្នកជាប់ឃុំ។ សេចក្តីថ្លែងការណ៍រួមដដែលនេះ ក៏បានទាមទារផងដែរឲ្យកងទ័ព «បោះបង់រដ្ឋប្រហារ